ឯកឧត្តម គីម រិទ្ធី ៖“ដឹងគុណស្ថាបនិកសន្តិភាព ដឹងគុណ ពុក ម៉ែ ពូមីង អតីតយុទ្ធទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលិកម្មដើម្បីជាតិ មាតុភូមិ ក្នុងការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា”

0
68


ដោយ,ណារិទ្ធ
ព្រះវិហារ ៖ “ដឹងគុណស្ថាបនិកសន្តិភាព ដឹងគុណ ពុក ម៉ែ ពូមីង អតីតយុទ្ធទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលិកម្មដើម្បីជាតិ មាតុភូមិ ក្នុងការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា”ការថ្លែងបែបនេះរបស់ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ
ក្នុងពិធីសំណេះសំណាល និង បំពាក់មេដាយឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាចំនួន២៦៥នាក់នៅក្នុង ស្រុករវៀង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ ប្រធានមន្ទី មន្រ្តីរាជការ ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ នៅសាលាស្រុករវៀង ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ

មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវការកោតសរសើរចំពោះគណៈកម្ម
ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលមាន លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ជាប្រធាន
ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខដល់ពុក ម៉ែ ពូ មីង បានជាប់ជាប្រចាំ និង រាល់ការលំបាករបស់អតីតយុទ្ធជន ។ ជាពិសេសបញ្ហាសុខមាលភាព បង្កើនមុខរបប និង ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ក្នុងមូលដ្ឋានបានល្អប្រសើរ។
   
ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែដឹងគុណនិងគិតគូរដល់សុខទុក្ខរបស់ពុក ម៉ែ ពូ មីង អតីតយុទ្ធជន គ្រប់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ថា ពិធីបំពាក់មេដាយឥស្សរិយយសជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន របស់ ពិក ម៉ែ ពូ មីង អតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជនកម្ពុជា ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here