ជនសង្ស័យ២នាក់ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន សង្ស័យកណីឃាតកម្មសំលាប់ជនជាតិចិនម្នាក់ រស់នៅក្នុងបុរីសានហូ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

0
99


ប្រភព.មូលដ្ឋានអ.ហក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត មានករណីឃាតកម្ម បណ្ដាលអោយស្លាប់ជនរងគ្រោះម្នាក់ឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះរងមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង នៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់ គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។ ដោយមានការសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញអ.ហក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ.ត្រី នួន នីណារ៉ូ មេបញ្ជាការអ.ហក្រុង បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន:
១.ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងចាប់យក
១.កាំភ្លើងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។
២.កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។
ដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ត្រូវជាបងជីដូនមួយជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅមូលដ្ឋានអ.ហក្រុងដើម្បីសួរនាំតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here