ពិធីជួបសំណេះសំណាលជាមួយសមាជិកគណៈបក្សប្រជាជនកម្ពុជានៅក្នុងឃុំសង្កែ ក្រោមអធិបតីភាព លោកជំទាវ ហុឹម ម៉ាលី ក្រុមការងារថ្នាក់ណ្ដាលចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង

0
46


ដោយលោក ថត ភារៈ ស្វាយរៀង ៖ នាព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២៣នេះ លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហ៊ឹម ម៉ាលី ក្រុមការងារថ្នាក់អណ្ដាលចុះជួយឃុំសង្កែ ស្រុករំដួល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាឃុំសង្កែចំនួន២៥៤នាក់។ ពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាឃុំសង្កែនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក នៃ ស អភិបាលរងស្រុកតំណាងដ៏ខ្ពង់ខ្ពស់ លោក ហែម សុីណា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករំដួល រួមមានសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក និងឃុំ ភូមិសមាជិកគណបក្សប្រជាជនឃុំសង្កែសរុបទាំងអស់ ២៥៤ នាក់ផងដែរ។

ក្នុងកិច្ចជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាឃុំសង្កែ លោក នៃ ស សមាជិកគណៈអចិន្ត្រៃគណបក្សស្រុក តំណាងលោក ហែម សុី ណា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករំដួល បានមានប្រសាសន៍ជំរុញដល់ប្រធានបក្សភូមិ ឃុំ ទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើប្រជាជនរបស់ខ្លួននៅតាមបណ្ដាភូមិ ឃុំ ឱ្យអស់ពីកម្លាំងការចិត្ត។ ក្នុងនាមគណៈកម្មការកណ្ដាលចុះជួយឃុំសង្កែ លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថមភ្ភក៏ ហឹុម ម៉ាលី ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រធានគណបក្សបក្សប្រជាជនកម្ពុជាភូមិ ឃុំ ស្រុក ទាំងអស់ត្រូវតែចុះផ្សព្វផ្សាយព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ របស់ខ្លួន ឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទីខែ ២៣ ខែ កក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ។

ជាចុងបញ្ចប់លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហុឹម ម៉ាលី ក៏បានឧបត្ថម្ភ អាវ និងមួក គណបក្សប្រជាជនកម្ពុជា ដល់ប្រធានបក្សភូមិ ឃុំ និងស្រុក សរុបទាំងអស់ ៥០០ មួក អាវ និងថវិកាចំនួន ១មុឺនរៀល ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here