ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​រួមគ្នា​ ថែរក្សាការពារ​សុខសន្តិភាព​ ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បីរាជរដ្ឋាភិបាល មានឱកាសបន្ត​ការ​អភិវឌ្ឍន៍

0
41


កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រួមគ្នា​ ថែរក្សាការពារ​សុខសន្តិភាព​ ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា មានឱកាសបន្ត​ការ​អភិវឌ្ឍន៍ប្រទេសជាតិ​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​គល់ផ្ទះមនុស្សធម៌ទី១៤ ជូនប្រជាពលរដ្ឋ​ទ័លលំបាក ១គ្រួសារ នៅភូមិភូមិថ្មកែវ ឃុំត្រប់​ ស្រុក​បាធាយ​ និង​ចែក​អំណោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប្រធានកាកបាទក្រហមកម្ពុជា​ ជូនប្រជាពលរដ្ឋងាយរងគ្រោះ​ជីវភាព​ខ្វះខាត​ ២០០គ្រួសារ​ នៅវត្តភ្នំវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ នាព្រឹកថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​បានថ្លែងថា​ ​អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មាន​សុខសន្តិភាព​ ព្រោះ​សន្តិភាពមានតម្លៃ​ធំធេង​ណាស់ សម្រាប់ប្រជាជនកម្ពុជា ផ្ទុយ​ទៅ​វិញ​បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ​ លោកតា​ចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកយាយ លោកតា​បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍​ផងដែរ​ ។​

គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនគ្រួសារ​ ឈ្មោះ​ យ៉េង យាន់ សម្រាប់សង្កត់ផ្ទះថ្មីរួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល​ ចំពោះ​លោកយាយ​ លោកតា​ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ផ្ទះថ្មី​ ចំនួន​ ២១នាក់ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺន​រៀល ។ ដោយឡែក​លោកយាយ លោកតា​ បងប្អូន ជនងាយរងគ្រោះ ទាំង ២០០គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និងថវិកា ៣ម៉ឺន​រៀល ។​ ព្រមទាំង​ប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តភ្នំវិហារ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ – ទឹកសុទ្ធ ២កេស និង បច្ច័យ មួយចំនួន ផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here