លោក ហែម ស៊ីណា អភិបាលស្រុករំដួលបានអញ្ជើញជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៣របស់សាលាស្រុករំដួល

0
57


ដោយ:ថត ភារៈ:
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៣ ក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងស្រុក លោកនាយក លោកលោកស្រីនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីក្នុងស្រុក ប្រធានអនុប្រធានការិយាល័យអង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក និងលោកលោកស្រីមេឃុំ ស្មៀនឃុំ លោកគ្រូអ្នកគ្រូពេទ្យប្រធានមណ្ឌលសុខភាពមកចូលរួមក្នុងកិច្ចប្រជុំសរុបទាំងអស់៥២នាក់។ ការថ្លែងនៅក្នុងកិច្ចប្រជុំ នោះ លោក ហែម សុីណាអភិបាលស្រុករំដួល ក៏បានជំរុញដល់អស់លោកលោកស្រីដែលមកចូលរួមនៅក្នុងអង្គប្រជុំថា អស់លោកលោកស្រីត្រូវតែបន្តយកចិត្តទុកដាក់គោរពតួនាទីភារកិច្ច និងពង្រឹងការងារនៅក្នុងមូលដ្ឋានជូនជាពលរដ្ឋរបស់ខ្លួនឱ្យអស់ពីសមត្ថភាពដើម្បីភូមិឃុំមានសុវត្ថិភាព និងមានសុខសន្តិភាព។

លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានបន្តទៀតថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ធានាបាននូវការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរនាំមកនៅសុខសន្តិភាព អរគុណសន្តិភាព។
លោក ហែម អភិបាលស្រុក ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធភូមិឃុំស្រុកទាំងអស់ ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ រន្ទះ និងត្រូវត្រៀមរៀបចំទីទួលសុវត្ថិភាព ឲ្យបានសមស្រមនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាពិសេសលោក ហែម សុីណា អភិបាលស្រុករំដួលក៏បានជម្រុញទៅដល់លោកប្រធានកសិកម្មស្រុក ត្រូវចុះណែនាំដល់ប្រជាពលរដ្ធក្នុងការបង្កបង្កើនផលស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា។
លោកហែមសេនាក៏បានបន្ថែមថា កម្លាំងប្រដាប់អាវុធទូទាំងស្រុក ត្រូវសហកាពង្រឹងការយាមកាមឲ្យបានម៉ត់ចត់ និងតាមដាននិងពង្រឹងវិធានការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យមានប្រសិទ្ធភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here