ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងរាប់បាត្រព្រះសង្ឃចំនួន ២៥៧អង្គ វត្តអនោមគីរី(ហៅវត្តម៉ាចសត្ថារាមមានរិទ្ធ)ក្រោមអធិបតីភាពមហាសទ្ធាភិរក្ខធម្មញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្តម្ភក៍ ជា សុខុម និងមហាសទ្ធាភិរក្ខសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុន ពូន

0
108


ដោយ,ណារីទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតី មហាសទ្ធាភិរ័ក្ខធម្មញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្តម្ភក៍ ជា សុខុម និងមហាសទ្ធាភិរ័ក្ខសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុន ពូន ដែលមានការចូលរួមពីលោកជំទាវ ប៉ែន សុខុន ព្រមទាំងលោក ប៉ែន ជីង អភិបាលស្រុករគូលែន រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកា លោកយាយលោកតា សិស្សានុសិស្សជាច្រើនរូបបានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងរាប់បាត្រព្រះសង្ឃចំនួន ២៥៧អង្គ វត្តអនោមគីរី(ហៅវត្តម៉ាចសត្ថារាមមានរិទ្ធ) ស្ថិតនៅភូមិបុស្ស ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ដែលកម្មវិធីនេះមានរយៈពេល៥យប់៦ថ្ងៃ ប្រកបដោយក្ដី រីករាយ និងជ្រះថ្លាក្រៃលែង។

នាឪកាសនោះដែល ព្រះគ្រូសិរីរក្ខិតវង្ស តែម ម៉ាច បានឲដឹងថា ប្រវត្តិ វត្តអនោមាគីរី(ហៅវត្តម៉ចសត្ថារាមមានរិទ្ធ) ស្ថិតនៅភូមិបុស្ស ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ បានបង្កើតឡើងនៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆាំ្នច ទោស័ក ព.ស២៤៥៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩១០ (ស្មើ១១៣ឆ្នាំ) ដែលមានទំហំដីបណ្ដោយ ២៥០ម៉ែត្រ មានមុខបែទៅភ្នំត្បែងមានជ័យ ត្រង់ដំបូកខៅ្មប្រមាណ ១៨គី ឡូម៉ែត្រ។ វត្តអនោមាគិរី ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុងក្នុងរបបប៉ុលពត សល់តែឃឿនបូរាណចាស់ៗទុក សម្រាប់គោរពបូជារបស់អ្នកភូមិ អ្នកស្រុកប៉ុណ្ណោះ មើលទៅគួរជាទីសង្វេគណាស់។

វត្តខាងលើនេះត្រូវបានរៀបចំកសាងឡើងវិញនៅថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែមាឃ ព.ស ២៥២៤ ត្រូវនឹងថ្ងៃ ទី១៩ ខែកុម្ភៈ គ.ស១៩៨១ រហូតដល់បច្ចុប្បន្ន។ បើយោងតាមឯកសារ និងចាស់បូរាណបានដំណាលតៗគ្នាថា វត្តនេះជាវត្តអារាមមួយដែលស័ក្កសិទ្ធ មានឬទ្ធិអំណាចតេជៈបារមី អ្នកសច្ចំ ធុតុង្គ វិបស្សនាចារ្យ មានដូចជាលោកឪ សួង ជាដើម និងមានរឿងហេតុភេទជាច្រើនបើជនណាបានមកដល់ហើយជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដូចបំណងមិនខានឡើយ។

ដោយប្រទេសកម្ពុជាយើងមាន សឹកសង្គ្រាមជាបន្តបន្ទាប់ និងត្រូវបានបំផ្លិចបំផ្លាញទីវត្តអារាមនានា ដែលជា កន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទ ជាបុព្វហេតុនេះហើយទើបមានព្រះគ្រូចៅអធិការ ហង្ស ក្រូច និងពុទ្ធបរិស័ទ បានរួមគ្នាចាប់ផ្តើមកសាងព្រះវិហារថ្មីនេះឡើងវិញ។

ព្រះវិហារថ្មីនេះដែលបានចាប់ផ្តើមកសាងឡើងនៅថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ព.ស ២៥៤៧ ត្រូវនឹងថ្ងៃទី២០ ខែ មករា គ.ស ២០០៤ ដោយព្រះចៅអធិការព្រះនាម ហង្ស ក្រូច ព្រមទាំងអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ កាលនោះបានត្រឹមតែចាក់គ្រឹះ និងរៀបឥដ្ឋខ្លះៗ ដោយមានការខ្វះខាតបច្ច័យជាច្រើនដើម្បីកសាងបន្ត រីឯសាលាឆាន់ និងកុដិដែលធ្វើអំពីឈើ ក៏ចាស់ទ្រុឌទ្រោម បានបាក់បែកដំបូលធ្លុះធ្លាយ ពិសេសរដូវវស្សាមិនដឹងជ្រោកកោននៅឯណា ជាហេតុដែលពិបាកក្នងការប្រព្រឹត្តិព្រហ្មចរិយ នៃភិក្ខុសង្ឃ។ ក្រោយមកឆ្នាំ២០០៧ ព្រះចៅអធិការព្រះនាម ហង្ស ក្រូចបានសុគត។

នៅក្នុងឆ្នាំ ២០០៧ នោះដែលក្រោយពីព្រះចៅអធិការ បានសុគត បានតែងតាំងព្រះភិក្ខុព្រះនាម ជិម សាទ ជាព្រះចៅអធិការស្តីទី(បច្ចុប្បន្ន)។ លុះក្នុងឆ្នាំ២០១២មកដល់ឆ្នាំ២០២៣ មានការដឹកនាំឧបត្ថម្ភកសាងដោយ ព្រះសីររក្ខិតវង្ស តែម ម៉ាច ព្រះរាជាគ ណៈថា្នក់កិត្តិយស និងជាទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរា ជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននៅសមិទ្ធផលនានាដូចជា៖
១. ព្រះវិហារថ្មី ទំហំ១២ ម៉ែត្រ×២២ម៉ែត្រ ចំណាយថវិកាអស់ ៤៥០.០០០ដុល្លា
២. កុដិថ្ម ទំហំ៧ម៉ែត្រ×១៨ម៉ែត្រ ចំណាយថវិកាអស់ ៤៧.០០០ដុល្ល
៣. បន្ទប់ទឹក២០បន្ទប់ ចំណាយថវិកាអស់ ១៤.០០០ដុល្ល
៤.បា៉ឆា ១ខ្នង ចំណាយថវិកាអស់ ៣៦.០០០ដុល្លា
៥. ជាវដីបង្រីក ៣ហិចតា ចំណាយថវិកាអស់ ១៧.០០០ដុល្ល
៦. ជីកស្រះទឹក ៤០ម៉ែត្រ×៤០ម៉ែត្រ ចំណាយថវិកាអស់ ១២.០០០ដុល្លា
៧. ក្លោងទ្វារធំ ចំណាយថវិកាអស់៣៦.០០០ដុល្ល
៨. ជាវដីធ្វើផ្លូវចូលវត្ត ចំណាយថវិកាអស់ ៨.០០០ដុល្លា
ចំណាយថវិកាសរុបអស់ចំនួន ៦២០.០០០ដុល្លា (ត្រឹមឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣) នៅជំពាក់ថ្លៃគ្រឿងសំណង់ និង ថ្លៃជាង ចំនួន ៣៨.៥០០ដុល្លា ដងដែរ ។

បច្ច័យខាងលើនេះបានមកពីសព្វបុរសជននានាទាំងក្នុងនិងក្រៅស្រុកជាពិសេសលោកមហាសទ្ធាភិរ័ក្ខធម្មញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្តម្ភក៍ ជា សុខុម និងមហាសទ្ធាភិរ័ក្ខសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុន ពូន បានជួយផ្ដួចផ្ដើមកន្លងមកលុះដល់ពេលនេះពួកគាត់ទាំងទ្វេរបានជួយឧត្តបត្ថមបង់គ្រុបថ្លៃខ្វះខាតនិងបន្ថែមថ្លៃធ្វើបុណ្យ១៥០០ដុល្លា បន្ថែមទៀតសរុប៤ម៉ឺនដុល្លា។

ក្រោយពេលកាត់ខ្សែរបូរ បញ្ចុះខណ្ឌសីមា និងសម្ភោទសមិទ្ធផលនានារួមមក ក៏មានចែកអំណោយជូនលោកយាយ លោកតា សិស្សានុសិស្សដែលបានមកចូលរួមនាឪកាសនោះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here