លោក ហោ ប៊ុនហួរ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាស្រុករវៀងផ្ដល់ជូនប្រជាពលរដ្ឋកំពុងជួបជីវភាពខ្វះខាតចំនួន០៣គ្រួសារ

0
56


ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង បានចុះសួរសុខទុក្ខនិងនាំយកអំណោយកាកបាទក្រហមកម្ពុជាស្រុករវៀងផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ កំពុងជួបនៅជីវភាពខ្វះខាត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

លោក ហោ ប៊ុនហួរ ក្នុងពេលចុះសួរសុខទុក្ខនោះផងដែរលោកបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនៅជីវភាពខ្វះខាត ត្រូវរឹងមាំ តស៊ូ ខិតខំប្រឹងប្រែង និងថែរក្សាសុខភាពឲបានល្អ (ជីវិតរស់មិនដាច់ពោះនោះទេ) ហើយ (ទីណាជួបការលំបាក ទីនោះមានកាកបាតក្រហមកម្ពុជា) ទោះមិនច្រើនក៏ពិតមែនតែអាចជួយយើងបានមួយគ្រាដែល។

គ្រួសារដែលបានទទួលអំណោយនាពេលនេះមានចំនួន៣គ្រួសារស្មើនិង ៣ឃុំ រស់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ មានរាយនាមដូចខាងក្រោម៖
១/ លោកគ្រូ ហ៊ាន វណ្ណា មានជំងឺមហារីក រស់នៅភូមិភ្នំដែក ឃុំរមណីយ ទទួលបានថវិកា ចំនួន ៦៤០,០០០៛ អង្ករ ២៥គីឡូក្រាម មី០១កេះ ត្រីខ០១យួ និងទឹកសុីអុីវ០១យួ។
២/ លោក ម៉ម ភារុណ ជួបគ្រោះថ្នាក់ចរាចរណ៍ហើយប្រពន្ធស្លាប់និងកូនរបួសធ្ងន់សម្រាកព្យាបាលនៅផ្ទះ នៅភូមិថ្នល់កែង ឃុំរុងរឿង ទទួលបានថវិកាចំនួន ២៦០,០០០៛ អង្ករ២៥គ.ក មី០១កេះ ត្រីខ០១យួ និងទឹកសុីអុីវ០១យួ។
៣/ លោក ជ័យ ចាន់មេសា ជួបគ្រោះធម្មជាតិដោយរន្ទះបាញ់របើកដំបូលផ្ទះ នៅភូមិថ្កែង ឃុំរហ័សទទួលបានថវិកាចំនួន ២៦០,០០០៛ អង្ករ២៥គ.ក មី០១កេះ ត្រីខ០១យួ និងទឹកសុីអុីវ០១យួផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here