បុរសម្នាក់ត្រូវបានបាត់បង់ជីវិតដោយគ្រោះធម្មជាតិ(រន្ទះបាញ់) នៅកណ្ដាលវាលស្រែ នៅពេលកំពុងមានភ្លៀងធ្លាក់

0
122


ព្រះវិហារ ៖ នៅរសៀលម៉ោង០១:១៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)បានឆកយកជីវិតបុរសម្នាក់ទាំងភ្នែកស្រស់ ឲស្លាប់ភ្លៀមៗនៅកណ្ដាលវាលស្រែ ស្ថិតនៅចំនុចភូមិភ្នំដែក (ផ្លូវលំចូលទៅភូមិបង្កើនផល) ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

តាមសម្ដីគ្រួសារជនរងគ្រោះបានឲដឹងថា ជនរងគ្រោះបានទៅពង្រោះស្រែ ក្រោយពង្រោះស្រែរួចមកជនរងគ្រោះបានមកធ្វើរបងព័ទ្ធកុំឲសត្វ ពាហនៈចូលស្រីស្រូវ ចំពេលនោះដែលមេឃក៏បានធ្លាក់ភ្លៀង ជនរងគ្រោះក៏បានរៀបចំចេញមកផ្ទះ ស្រាប់តែរន្ទះបានបាញ់ លាន់ទ្រហឹង ក្រុមគ្រួសារមកដល់គាត់បានដាច់ខ្យល់ស្លាប់បាត់ហើយនៅកណ្ដាលវាលស្រែ។

ជនរងគ្រោះខាងលើមានឈ្មោះ សូ សែ ជាកសិករ ប្រពន្ធឈ្មោះ ពុទ្ធ រួន មានកូនចំនួន ៥នាក់ ស្រី៣នាក់ រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

សពជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here