កិច្ចប្រជុំពិភាក្សាអំពីទិដ្ឋភាពសង្គម-សេដ្ឋកិច្ច និងការវិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងគំរាម (SWOT) ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន របស់ខេត្តកំពង់ឆ្នាំង

0
61


កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិភាក្សាអំពីទិដ្ឋភាពសង្គម-សេដ្ឋកិច្ច និងការវិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងគំរាម (SWOT) ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាល អភិបាលរងក្រុង.ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំពេលនេះរៀបចំឡើងដោយមន្ទីរសេដ្ធកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយរដ្ធបាលខេត្តកំពង់ឆ្នាំង មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្ត ដើម្បីជា ប្រយោជន៍កំណត់ឫសគល់បញ្ហារបស់ប្រជាជនទៅលើការអភិវឌ្ឍន៍ ក្នុងការឆ្លុះបញ្ចាំង ជាឧបករណ៍ ឬជាពត៌មានដល់ អ្នកមានចំណែកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ សមាគម អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានា សម្រាប់ជាមូលដ្ឋានគ្រឹះដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការអភិវឌ្ឍ និងកម្មវិធីអភិវឌ្ឍនានាធ្វើ សេចក្តីសម្រេចចិត្ត ដើម្បីធានាបាននូវកំណើនការងារ សមធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ប្រកបដោយចីរភាព ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជនស្របតាមគោល នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕ប្រភពពីមន្ទីព័ត៌មានខេត្តកំពង់ឆ្នាំង

LEAVE A REPLY

Please enter your comment!
Please enter your name here