លោក ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា បំពាក់​មេដាយ​ ជូនអតីត​យុទ្ធ​ជន១០៨នាក់ និងផ្ដល់ថវិការជូន៥០០,០០០រៀល​ ដេីម្បី​ចាក់ដី​ និងសាងសង់លំនៅដ្ឋានជូនលោកយាយ ធាន​ គុន​ អាយុ​ ៨៣ឆ្នាំ​ ដែលមានជីវភាព​ខ្វះ​ខាត​លំបាក​ គ្មាន​លំនៅឋាន​ស្នាក់នៅ​

0
58


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០២៣​ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ បានរៀបចំពិធី​ បំពាក់​មេដាយ​ ជូន​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះវិហារ​ ចំនួន​ ១០៨នាក់​ ក្រោមអធិបតីភាព​ លោក ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ នៅសាលាស្រុកឆែប​ ខេត្ដព្រះវិហារ​ ។

​នៅក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម​ ប្រធាន​ បានលេីកឡេីងថាមេដាយដែលបំពាក់ជូនបងប្អូន​អតីត​យុទ្ធ​ជន​នេះ​ គឺជាការតបស្នង​សងគុណ​ដល់បងប្អូនដែលបានលះ​បង់នូវសាច់ស្រស់​ ឈាមស្រស់ដេីម្បីបុ​ព្វហេតុជាតិ​ មាតុភូមិ​កម្ពុជា​ នាពេលកន្លងមក​ និងបាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជាច្រើន​ចំពោះប្រទេសជាតិ​ នៅក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ប្រធាន​ បាននាំយកថវិការដែល​ជាអំណោយ​ដ៍ថ្លៃថ្លា​របស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផ្ដល់ជូនក្នុង​ម្នាក់ៗ​ទទួល​ថវិកា​ចំនួន​ ៥០,០០០រៀល​ផងដែ​រ​ ។

ក្រោយពី​បំពាក់​មេដាយ​ជូន​អតីត​យុទ្ធ​ជន​រួច​ មក ននៅរសៀលថ្ងៃដដែលនោះដែរ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ ចុះជួយមូលដ្ឋានស្រុកឆែប​ បានអញ្ជេីញចុះ​សួសុខ​ទុក្ខ​លោក​យាយ ធាន​ គុន​ អាយុ​ ៨៣ឆ្នាំ​ ដែលមានជីវភាព​ខ្វះ​ខាត​លំបាក​ គ្មាន​លំនៅឋាន​ស្នាក់នៅ​ ស្ថិតនៅភូមិឆែបលិច​ ឃុំឆែបមួយ​ ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​​ ដោយឃេីញការលំបាករបស់លោកយាយ​ ឯកឧត្តម​ ប្រធាន​ បាន​ផ្ដល់​ថវិកា​ចំនួន​ ៥០០,០០០រៀល​ ដេីម្បី​ចាក់ដី​ និងសាងសង់លំនៅដ្ឋានជូនលោកយាយនាពេលខាងមុខឆាប់ៗនេះផងដែរ​ និងបាននាំ​យកអំណោយ​ដ៍ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និង​លោកជំទាវ​ ពេជ្រ​ ច័ន្ទ​មុន្នី​ ជូនដល់លោកយាយ​ រួមមាន៖​ អង្ករ​ ១ប៉េ​ ស្មេី​៣០គីឡូក្រាម​ មុី​ ១កេស​ ទឹក​ត្រី​ ​១យួរ​ ត្រី​ខ​ ១យួរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here