ឯកឧត្តម អ៊ុន ចាន់ដា​ ដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល៦ខែដើមឆ្នាំ២០២៣ និងទិសដៅការងារបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

0
74


ដោយ:លឹម សិលា
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រត្តិបត្តិដែលខិតខំបំពេញភារកិច្ចយ៉ាងសកម្មរបស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។ រយៈពេល ៦ខែ ដើមឆ្នាំនេះ យើងសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា ការថែទាំសុខភាពសហគមន៍ ការអភិវឌ្ឍស្ថាប័ន ការត្រៀមបង្ការការឆ្លើយតប ការជួយសង្គ្រោះ ផ្តល់អំណោយមនុស្សធម៌ជូនជនរង និងជនងាយរងគ្រោះបំផុតបានទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានមានទក្ខលំបាន ទីនោះមានកាកបាទក្រហមកម្ពុជា”។

ប្រសាសន៍បែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ រយៈពេល ៦ខែដើមឆ្នាំ២០២៣ និងទិសដៅការងារបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅទីស្នាក់ការសាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here