ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រៃតៅហ៊ូ សប្បាយចិត្ត ក្រោយពីទទួលបានដំណឹងថាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ក្នុងសង្កាត់ព្រៃតៅហ៊ូ និងក្លាយទៅជាផ្លូវបេតុងនាពេលឆាប់ៗខាងមុខនេះ

0
73


កំពង់ធំ ÷ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យមើលទីតាំងផ្លូវគ្រួសក្រហមមួយខ្សែរដែលបងប្អូនប្រជាជាពលរដ្ឋបានត្អូញត្អែរ លំបាកក្នុងការធ្វើដំណើរនៅរដូវវស្សាស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រៀមនិងធ្វើផ្លូវ ចាក់បេតុង ក្នុងពេលខាងមុខនេះ ។

នាឪកាសដែល ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះ និងប្រែក្លាយទៅជាផ្លូវបេតុងនាពេលខាងមុខនេះ ដើម្បីឲ្យមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកនៅលើផ្លូវសាធារណៈ គ្មានគ្រោះថ្នាក់ និងការដឹកជញ្ជូនកសិផលនានា ទាំងយប់ទាំងថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លើសពីនេះទៀតឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា បន្ទាប់ពីក្រុមការងារថ្នាក់ខេត្ត និងចុះសិក្សាពីគម្រោងរៀបចំទីតាំងឲ្យបានច្បាស់លាស់ ហើយរៀបចំជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមនេះ ទៅជាផ្លូវបេតង់មានគុណភាពទៅតាមបច្ចេកទេស នៃសំណង់មួយមានភាពរឹងមាំ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរនៅលើផ្លូវមួយខ្សែនេះ ត្រូវមានការអត់ធ្មត់មួយរយៈសិន ហើយអាជ្ញាធរខេត្ត និងបើកការដ្ឋានជួសជុលផ្លូវ នាពេលខាងមុខនេះ។ 

សូមបញ្ជាក់ថា ផ្លូវមួយខ្សែប្រវែងប្រមាណ ៣.០០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ គម្រោងឈូសឆាយទទឹង១៥ម៉ែត្រ នឹងធ្វើជាផ្លូវបេតុងដែលមានទទឹង០៨ម៉ែត្រកម្រាស់១.៥ម៉ែត្រ និងរៀបចំចិញ្ចើមផ្លូវលម្អដោយផ្កា និងដាំកូនឈើ ឲ្យមានសោភ័ណភាពនៅក្នុងក្រុងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here