ពិធីសំណះសំណាលបងប្អូនប្រជាពលរដ្ឋ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំស្វាយចេក ស្រុករំដួល

0
50


ដោយ:ថត ភារៈ
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង មានរៀបចំពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៃគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម រស់ ឆាយ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម រស់ ផារិទ្ធ សមាជិកគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៃគណបក្សប្រជាជនកម្ពុជា និងដោយមានការអញ្ជើញ ចូលរួម ពីសំណាក់ លោក ហែម ស៊ីណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករំដួល លោក ធឹម ណាត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក និងលោក-លោកលោកស្រី ក្រុមការងារថ្នាក់ខេត្ត-ស្រុកចុះមូលដ្ឋានឃុំស្វាយចេក ផងដែរ។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះឯកឧត្តម បណ្ឌិត ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង បានសម្ដែងមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថាមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍមាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជ័យ សុន បានជូនអំណោយដល់ប្រជាពលរដ្ឋដែលចូលរួមចំនួន១៩៥នាក់ ក្នុងម្នាក់ទទួលបានសារុង០១ និងថវិកាចំនួន១០,០០០រៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here