លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តីខេត្ត ជួបសំណេះសំណាលជាមួយស្រ្តីបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ

0
73


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សមាជិកាក្រុមចលនាស្រ្តីខេត្តទទួលបន្ទុកស្រុករវៀង និងបណ្តាញស្រ្តីស្រុក សហការជាមួយគណៈកម្មាធិការគណបក្សស្រុក បានរៀបចំពិធីជួបសំណេះសំណាលជាមួយ ស្រ្តីបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមធិបតីភាពលោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តីខេត្ត ដែលមានសមាសភាពចូលរួមចំនួន ៧៨នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរម្មណីយ ស្រុករវៀង  ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តនិងជាប្រធានគណចលនាមហាជន  ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស ស្ត្រីបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមក្នុងថ្ងៃនេះ ។
លោកជំទាវក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ដោះស្រាយវិបត្តិ ជាប់គាំងក្នុងបរិការណ៍កូវីដ ១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពី និន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះ។ ព្រមទាំងបានដាក់ចេញជាយុទ្ធសាស្ត្រច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើងបន្តិច ក្នុងនោះក៏មានបងប្អូនបុគ្គលិកមួយចំនួនបាននឹងកំពុងបម្រើការនៅក្នុងវិស័យទាំងនោះ។ លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ ចំពោះបុក្គលិកក្រៅប្រព័ន្ធណាស់ ដោយបានសម្រេច បង្កើនការការពារ និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ ជូនដល់បុគ្គលិកនារីក្រៅប្រព័ន្ធ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និងអំពើហឹង្សានានា ដោយមិនចំណាយថវិកាទេ ។
ក្នុងនៅឪកាសនោះដែរសមាជិកចូលរួមក្នុង១នាក់ៗទទួលបានថវិកា 50,000រៀល និងអង្ករ 25kgដែលជាការ ឧបត្ថម្ភថវិកាពីឯកឧត្តមគីម រិទ្ធី ប្រធានគណៈចលនាមហាជននិងលោកជំទាវចំនួន3,900,000រៀល និងឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុករវៀងឧបត្ថម្ភអង្ករចំនួន ៧៨បេ/២៥គ.ក។

LEAVE A REPLY

Please enter your comment!
Please enter your name here