រថយន្ដកែច្នៃដឹកឈើសុក្រម ១គ្រឿង ដឹកចេញពីដែនជម្រកការពារសត្វព្រៃកែវសីមា ត្រូវបានកំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តមណ្ឌលគិរីប្រើអាវុធAK47 បាញ់បំបែកកង់ ដែលព្យាយាមបើករត់

0
74

មណ្ឌលគិរី ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ ក្នុងពេលដេញបង្ក្រាប់រថយន្ដកែច្នៃមួយគ្រឿងដឹកឈើខុសច្បាប់ចេញពីព្រៃក្នុងដែនជម្រកការពារសត្វព្រៃកែវសីមា មិនព្រមឈប់ ព្យាយាមបើករត់គេចត្រូវបានលោកយកកាំភ្លើង(AK 47) បាញ់បំបែកកង់រថយន្ដកែច្នៃខាងលើនោះដើម្បីបញ្ឈប់។

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំការខេត្តមណ្ឌលគិរីខាងលើ មានឈ្មោះ ទិន វាសនា បានធ្វើការឃាត់រថយន្ដកែច្នៃ (ចម្ការលើ)ចំនួន០១គ្រឿង ខណៈកំពុងតែដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទសុក្រំចំនួន០៧ដុំ (មិនទាន់វាស់វែង) នៅចំណុចចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីកន្លែងកិនថ្ម ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោយមក លោក ទិន វាសនា ស្នើសុំកម្លាំងបរិស្ថានប្រចាំការនៅស្នាក់ការរងអូររាំង នៃដែនជម្រកការពារសត្វព្រៃកែវសីមាហើយ កម្លាំងបរិស្ថានប្រចាំស្នាក់ការអភិរក្ស ក៏បានបន្តសុំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលសែន មនោរម្យ ចុះដល់កន្លែងកើតហេតុខាងលើ និងបានឃើញគោយន្តកែច្នៃនោះបែកកង់ចំនួន ២គ្រាបើ (កង់ខាងមុខ និងកង់ក្រោយផ្នែកខាង ស្តាំ) និងរួមមានវត្ថុតាង ឈើប្រភេទសុក្រំចំនួន ៧ដុំ។ ចំណែកអ្នកបើក បររថយន្តច្នៃរត់គេចខ្លួនបាត់។

កម្លាំងបរិស្ថានប្រចាំការនៅស្នាក់ការរងអូររាំង បានឲ្យដឹងថា ឈ្មោះ ទិន វាសនា បានបាញ់បំបែកកង់ចំនួន ៣គ្រាប់ ដែលបណ្តាលរថយន្ដកែច្នៃខាថលើបែកកង់ បន្តបើករត់គេច តែដោយសារ បែកកង់ទៅមុខលែងរួច បានរត់គេចខ្លួនបាត់។

រថយន្ដកែច្នៃនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងបរិស្ថានប្រចាំការនៅស្នាក់ការរងអូររាំង បានដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការរងបរិស្ថានស្រុកអូររាំង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here