កុមារី សោ ស្រីមុី (ប្រលងចម្រៀង Caombodian Idol Junior ២០២៣)បានទទួលអំណោយលើកទឹកចិត្ត ពីសំណាក់លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា និងលោកឧត្ដម​សេនីយ៍ត្រី កង សៅគុណ រួមនិងឯកឧត្តមហុង វិណុល

0
75


ដោយ:វណ្ណរិទ្ធ
ព្រះវិហារ ៖ ក្នុងថ្ងៃតែមួយលោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា និងលោកឧត្ដម​សេនីយ៍ត្រី កង សៅគុណ បាននាំយកអំណោយ និងសម្ភារៈមួយចំនួនរួមនឹងថវិកា ប្រគល់ជូនកុមារី សោ ស្រីមុី (ប្រលងចម្រៀង Caombodian Idol Junior ២០២៣)កាលពីថ្មីនេះដែលប្រឈមនិងជីវភាពខ្វះខាត។

កាលពីព្រឹកថ្ងៃទី​ ២៣​ ខែឧសភា​ ឆ្នាំ​២០២៣​ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រាមេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានឲដឹងថា ដោយក្ដីអាណិតដល់គ្រួសាររបស់ក្មួយស្រី​ សោ​ ស្រីមុី​ អាយុ​១០ឆ្នាំ​ ដែលបានទៅចូលរួមក្នុងកម្មពិធីប្រឡងចម្រៀង (Cambodia idol junior 2023​) ដោយឃេីញការតស៊ូ​ និងជួបការលំបាករបស់ក្មួយស្រី​ ក៏ដូចជាក្រុមគ្រួសារ លោក ​បានឧបត្ថម្ភ​នូនូវសម្ភារៈថវិការមួយចំនួរួមមាន អង្ករ​ ១ប៉េ​ ស្មើ​៣០គីឡូក្រាម​ មុី​ជាតិ​ ១កេស ទឹក​ត្រី​ ១យួរ​ ត្រីខ​ ១យួរ​ ឃីត​ ១កញ្ចប់​ និងថវិការរ​បស់ លោកមេបញ្ជាការ​ ចំនួន​២០០,០០០៛​ ថវិការរបស់​សប្បុរសជន​ ចំនួន​២០០,០០០៛​បន្ថែមទៀត។

លុះដល់ម៉ោង ១២:១០នាទីរសៀលថ្ងៃទី២៣ ខែឧសភានេះដែរ លោក ឧត្ដមសេនីយ៍ទោកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហុង វិណុល មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទរស ជូនដល់ក្មួយស្រី សោ ស្រីមុី (កុមារីប្រលងចម្រៀង Caombodian Idol Junior) និងពាំនាំនៅពាក្យពេចន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ផ្ដល់កំលាំងចិត្តដល់ក្មួយស្រី សោ ស្រីមុី និងក្រុមគ្រួសារផងដែរ អំណោយ និងសម្ភារៈដ៏ថ្លៃថ្លា របស់ឯកឧត្តម ហុង វិណុល ក្នុងការឧបត្ថមដល់ក្មួយស្រី សោ ស្រីមុី និងក្រុមគ្រួសាររួមមាន ថវិការ ២០០,០០០រៀល កង់ ១គ្រឿង អង្គរ ២បេ ត្រីខ ២យួរ មី ២កេស ទឹកផ្លែឈើ ២កេស ទឹកដោះគោឆៅ ១យួរ ទឹកស៊ីអ៉ីវ ២យួរ ទឹកត្រី ២យួរ ខ្ទឹមសរ ១គីឡូ ស្ករសរ ១គីឡូ ប៊ីចេង ១គីឡូ អំបិល ១គីឡូ ព្រមទាំងនំចំណី និងទឹកក្រួចសម្រាប់ចែកដល់ក្មួយៗ ផងដែរ។

កុមារី សោ ស្រីមុី មានអាយុ១០ឆ្នាំ ជាកូនច្បងមានបងប្អូន២នាក់(ស្រី១) រៀនថ្នាក់៣ នៅសាលាបឋមសិក្សាអភិវឌ្ឍន៍ ។ ទៅសាលាដោយស្មើរជើងប្រហែល ២គីឡូម៉ែត្រ ។ ក្រោយពីទំនេរពីការសិក្សាត្រូវស៊ីឈ្មួលមើលគោឲ្យគេ ដើរបេះផ្កាស្មៅលក់ យកលុយមកឲ្យម្ដាយដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

មានឪពុកឈ្មោះ សុខ ចាន់រ៉ា អាយុ ៣២ឆ្នាំ មុខរបប ជាងសំណង់ ស្រុកកំណើតខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវដើរប្រហែល៤គីឡូម៉ែត្រ ទៅកន្លែងធ្វើការ។
មានម្ដាយឈ្មោះ ហោ ស្រីតូច អាយុ៣១ឆ្នាំ មុខរបប ដើរបេះផ្កាស្មៅ និងក្រអៅឈូកក្នុងភូមិដើម្បីយកទៅលក់ចិញ្ចឹមកូន មានស្រុកកំណើតខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

កាលពីមុនកុមារី សោ ស្រីមុី ធ្លាប់រស់នៅជាមួយឪពុកម្ដាយនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយក៏ត្រូវភ្លើងឆេះផ្ទះ ឪពុកម្ដាយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀត ក៏ត្រូវលក់ដី ហើយមករស់នៅជាមួយជីតា តាំងពីឆ្នាំ២០១៩ ។ជីតាឈ្មោះ ហម ហួយ អាយុ៧០ឆ្នាំ មុខរបប កសិករ ជីដូនឈ្មោះ គ្រុយ ធានី អាយុ៦៣ឆ្នាំ មុខរបប កសិករ រស់នៅភូមិឃុំខាងលើ ដែលមានសមាជិកទាំងអស់ ៥គ្រួសារ (ស្រី៥) ចៅ៨នាក់ បច្ចុប្បន្នកំពុងជួបនៅជីវភាពខ្វះខាត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here