កិច្ចប្រជុំរៀបចំគណកម្មកាបញ្ចុះខ័ណ្ឌសីមានៅវត្ត អនោមាគីរី (ហៅវត្តម៉ាចសត្ថារាមមានរិទ្ធ) មានរយះពេល០៥យប់ ០៦ថ្ងៃ គិតចាប់ពីថ្ងៃ៣០ ឧសភា រហូតដល់ថ្ងៃទី០៤មិថុនា ឆ្នាំ២០២៣ខាងមុខនេះ

0
144

VID_20230521_110736_654.mp4


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ វត្ត អនោមាគីរី (ហៅវត្តម៉ាចសត្ថារាមមានរិទ្ធ) មានអាយុកាល១០១៦ ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ១០០៧ ដែលប្រជាពលរដ្ឋតែងតែហៅថា វត្តភូមិបុស្ស មកដល់បច្ចុប្បន្ននេះ ។

ដោយវត្តខាងលើនេះមានអាយុកាលច្រើនឆ្នាំនិងចាស់ទ្រុតទ្រោម ពុកផុយ ដោយបន្សល់ទុកនៅតែដីទីវត្តអារាម ដោយបងប្អូនប្រជាពលរដ្ឋតែងតែគោរពនិងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានមូលមតិរៀបចំទីវត្តអារាមមួយនេះឡើង ។

ដោយនៅតំបន់ទីធ្លាវត្តអារាមខាងលើនេះមានសភាពតូចចង្អៀតពិតមែនតែមានទេសភាពស្អាត ស្រស់ត្រកាល ជាប់និងជើងភ្នំត្បែងមានជ័យ មើលឃើញទេសភាពភ្នំត្បែងមានជ័យ ស្រស់បំព្រង ដែលប្រជាពលរដ្ឋរស់នៅតំបន់នោះមានជំនឿនឹងបាននិយាយតៗគ្នាថាជាកន្លែងលោកឪសួងរស់នៅដែលគេប្រទានងារថា(ជាទេវតាដើរដី) ។ វត្តនេះដែលមានទីតាំងស្ថិតនៅក្នុងភូមិបុស្ស ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ គ្រោងនិងបញ្ចុះខណ្ឌសីមានិងសម្ភោធសមិទ្ធិផលនានាក្នុងទីវត្តអារាមដោយមានលោកព្រះចៅអធិកា ព្រះនាម តែម ម៉ាច បានគៀងគរថវិកាពីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅស្រុក ដើម្បីកសាងនៅព្រះវិហារ និងសមិទ្ធិផលនានាដែលគ្រោងនិងបច្ចុះខណ្ឌសីមា នាពេលខាងមុខនេះ ដែលមានរយះពេល០៥យប់០៦ថ្ងៃ គិតចាប់ពីថ្ងៃ៣០ ឧសភា ត្រូវនិងថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ រហូតដល់ថ្ងៃទី០៤មិថុនា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃអាទិត្យ ១រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ខាងមុខនេះ។

នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រះវិហារ វត្ត អនោមាគីរី (ហៅវត្តម៉ាចសត្ថារាមមានរិទ្ធ)បានបើកកិច្ចប្រជុំរៀបចំគណកម្មកា ត្រៀបនិង បញ្ចុះខ័ណ្ឌសីមា ដោយមានការចូលរួមពី លោក ហួន គា ប្រធានមន្ទីធម្មកាខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន លោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក ព្រះចៅអធិកា តែម ម៉ាច និងថ្នាក់ដឹកនាំព្រមទាំងក្រុមការងាបានអញ្ជើញចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំខាងលើនោះដែលលោកព្រះចៅអធិកា បានសុំនុំពរឲអជ្ញាធរស្រុកក៏ដូចមន្ត្រីជុំនាញជួយកែសម្រួលផ្លូវ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិងរៀបចំបទដ្ឋាននានានៅក្នុងទីវត្តអារាម។

លោក ប៉ែន ជឹង អភិបាលស្រុកគូរលែន បានឲតាមបណ្ដាល ឃុំ និងប៉ុស្ដិ៍រដ្ឋបាល និមួយៗចែកជូន និង ផ្សព្វផ្សាយតាមប្រព័ន្ធជូនដំណឹងផ្សេងៗដើម្បីឲប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានដឹងនឹងជ្រាប់ជាដំណឹង។

លោកអភិបាលស្រុកបានស្នើសូមដល់មន្ទីអភិវឌ្ឍន៍ជនបទ ស្នើសូមចាក់ដីលុបជង្ហុកតាមដងផ្លូវ និងស្នើសូមទ្រាក់ទរ័ក្នុងភូមិដើម្បីចូលរួមកែសម្រួល លប់ជង្ហុកតាមផ្លូវចូលមកទីវត្តអារាមដែលគ្រោងនិងបញ្ចុះខណ្ធសីមាខាងមុខនេះដើម្បីងាយស្រួលដល់ការធ្វើដំណើរ។

ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើរួចមកក្រុមការងារបានចុះពិនិត្យរណ្ដៅបញ្ចុះខណ្ឌសីមា និងសមិទ្ធិផលនានាដែលត្រៀមនឹងដាក់សម្ភោទនាពេលខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here