បងប្អូនបង្កើតទាស់សម្ដីគ្នារឿងមិនជួយបណ្ដើរម៉ូតូក្រោយចេញពីផឹកស៊ី ត្រូវប្អូនបង្កើតចាក់ឲស្លាប់

0
103


ដោយ:វ៉ាន់ ភារុំ
មណ្ឌលគីរី ៖ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បងប្អូនបង្កើត២នាក់ក្រោយចេញពីផឹកស៊ីម៉ូតូបានខូច ដោយប្អូនប្រុសឲបងបង្កើតជួយបណ្ដើរខ្លួនតែបងប្រុសមិនជួយបណ្ដើរត្រូវប្អូនប្រុសខឹងមួយកំហឹងបានដកកូនកំបិតចាក់ទៅលើបងប្រុសរបស់ខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចផ្ទះចាំចំការក្រោយ អង់តែន០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចឱ្យដឹងថា មានករណីឃាតកម្មដោយចេតនា បណ្ដាលអោយស្លាប់មនុស្សចំនួន​ ម្នាក់នាក់នៅនិងកន្លែងកើតហេតុ ជនរងគ្រោះខាងលើមានឈ្មោះ ជា​ សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ​ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន​ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ​ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក​ ខាងមុខផ្នែកខាងឆ្វេង​ ទំហំទទឹង ២សម បណ្តោយ ៤,៥សមជម្រៅ៧,៥សម បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមូលហេតុបណ្តាលមកពីការផឹកស៊ីស្រវឹងស្រា​ទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តេីរម៉ូតូ​មកពីកន្លែងផឹក​ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here