គណៈកម្មការអន្តរក្រសួង​ និង​អាជ្ញាធរ​រខេត្ត ប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតលេខ៧​ (ស្គន់-កំពង់ចាម)

0
91


កំពង់ចាម​:​ ឯកឧត្តម អ៉ឹម​ សុទ្ធីរ៉ា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាន​ថ្លែង​ថា​ ជា​គោលការណ៍​ យើង​មិន​ចង់​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ទេ​ បេីសិន​ជា​​អាច​បញ្ចៀស​បាន​ គឺ​យើង​ចៀស​ ហេីយ​ធ្វើ​លេី​ដី​ របស់​រដ្ឋ​ដែល​មាន​ ប៉ុន្តែ​ដោយសារ​​ទីតាំង​ខ្លះ​ការ​សិក្សា​គម្រោង​ គឺ​​ចំបាច់​ត្រូវ​តែ​ឆ្លងកាត់​សំណង់​ដែល​ជា​ទ្រព្យ​សម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​យើង​ត្រូវ​ដោះស្រាយ​តាម​អនុលោម​គតិយុត្ត​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតលេខ៧​ (ស្គន់-កំពង់ចាម) នៅ​សាលា​ខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម អ៉ឹម​ សុទ្ធីរ៉ា​ បាន​ថ្លែង​ថា​ ខេត្តកំពង់ចាម​ បាន​និង​កំពុង​អភិវឌ្ឍ​រីកចម្រើន​​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​កន្លង​មក​យើង​មាន​គម្រោងហិរញ្ញប្បទានពី​​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ ហើយ​ជា​ចំណង​ដៃ​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ ដែល​ខេត្តកំពង់ចាម​នឹង​ទទួល​បាន​ឆាប់ៗ​ខាងមុខ​នេះ​ គឺ​ការ​លេីកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣នេះ​ ។

​ ឯកឧត្តម អ៉ឹម​ សុទ្ធីរ៉ា​ បាន​បន្ត​ថា​ ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ គឺ​​មាន​តម្រូវ​ការ​ភាព​​ចំបាច់​បន្ទាន់​ ដេីម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ ឱ្យ​ឈាន​ទៅ​ទាន់​សភាពការណ៍​ នឹង​ប្រទេស​ជិត​ខាង​របស់​យើង​ ដែល​គេ​មាន​ផ្លូវ​តភ្ជាប់​​ខ្វាត់ខ្វែង​ ដើម្បី​សម្រួល​ដល់​បណ្ដាញ​ដឹកជញ្ជូន​ ជំរុញ​ដល់​ការងារ​ពានិជ្ជកម្ម​ ក្នុង​និង​ក្រៅ​តំបន់​ ដូច្នេះ​ទេ​​កម្ពុជា​របស់​យើង​​​នឹង​មាន​តម្រូវ​ការ​ចំបាច់​បន្ទាន់​ទៅ​លេី​កិច្ចការ​នេះ​ ខណៈ​ដែល​កម្ពុជា​យើង​មាន​ផ្លូវ​ល្បឿនលឿន​រួចមក​ហើយ​ ដេីម្បី​​បម្រើ​នូវ​​គោលដៅ​លេីក​ស្ទួយ​សេដ្ឋកិច្ច​ ប្រទេសជាតិ​របស់​យើង​ ក៏​ដូចជា​ការ​លេីក​កម្ពស់​ស្តង់ដារ​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ​ ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​​ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ដោយសារគម្រោងលើកម្រិតផ្លូវ​ជាតិ​លេខ៧​ (ស្គន់-កំពង់ចាម) ចំនួន​២ក្រុម​ ដឹកនាំ​ដោយ​​អភិបាល​រង​ខេត្ត​ចំនួន​២រូប​​ ដែល​បច្ចុប្បន្ន​ក្រុម​ការងារ​​កំពុង​ធ្វើ​ការ​សិក្សា​ជា​​បឋម​ទៅ​​លើ​ទិន្នន័យ​​ជាក់ស្ដែង​ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​ ព្រោះ​ផលប៉ះពាល់​វា​មាន​ទំហំ​ធំ​ ក្នុង​នោះ​រួមមាន​ ទីមួយ​ នៅ​ទីប្រជុំជន​ស្គន់​ ស្រុកជេីងព្រៃ​ និង​ទីពីរ​ នៅ​ទីប្រជុំជន​ផ្សារ​ព្រៃទទឹង​ ស្រុកព្រៃឈរ​ ដែល​ទីប្រជុំជន​ទាំង​ពីរ​នេះ​ គឺ​សំបូរ​ទៅ​ដោយ​សំណង់​រឹងមាំ​ ដូច្នេះ​យើង​ត្រូវ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here