​នីសសាន់​មិន​ប្រកាន់​ស្តាំ​ បុក​គោយន្ដ​កន្ត្រៃ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៤នាក់​ និង​របួស​ធ្ងន់​៤នាក់​ នៅ​ស្រុក​កំពង់សៀម​

0
129


កំពង់ចាម​ ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​៤នាក់​ ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និង​៤នាក់​ផ្សេង​ទៀត​ រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ​ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កេីតមានឡេីង​កាលពី​វេលាម៉ោង​៣​ និង​៣៥នាទី​ ល្ងាច​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២៣​ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈ​អ្នក​បេីកបរ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ​ ។

មន្ត្រី​នគរបាល​ស្រុក​កំពង់សៀម​ បានឱ្យដឹងថា​ កាលពី​វេលា​កេីតហេតុ​ គេ​បាន​ឃើញ​រថយន្តម៉ាក nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរ​ក្នុង​ទិសដៅ​ពីកើតទៅលិច លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ បានបុកជាមួយ​គោយន្ដ​កន្ត្រៃ​បណ្ដាល​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់​ ក្នុងនោះ​១-អ្នក​បើកបរថឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ ៤០ឆ្នាំ(ស្លាប់ )​ ២-អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់)​ ៣-អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ ៦០ឆ្នាំ (ស្លាប់)​ ៤-អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ ៥៩ឆ្នាំ (ស្លាប់)
សមត្ថកិច្ច​បាន​បន្ត​ថា​ ចំពោះ​អ្នក​រួម​ដំណើរ​ចំនួន​៤​ រងរបួសធ្ងន់ ៤នាក់​ ១-ឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ ៣៦ឆ្នាំ (របួសធ្ងន់)​ ២-ឈ្មោះ គង់ កេង ភេទស្រី អាយុ ៥២ឆ្នាំ (របួសធ្ងន់)​ ៣-ឈ្មោះ គង់ ខន ភេទស្រី អាយុ ៣៧ឆ្នាំ (របួសធ្ងន់)​ និង​៤-ឈ្មោះ គង់ ទូច ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់)​ ជនរងគ្រោះ​ទាំង៨នាក់ មាន​ទីលំនៅ​ភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែល​គោយន្ដ​បើកបរពីលិចទៅកើត (ច្រាស់ទិសគ្នា) ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ​ គឺរថយន្ត​ម៉ាក​នីសសាន់​ បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ ស្រី ៣នាក់ នៅនឹងកន្លែងកើតហេតុ
និង​របួសធ្ងន់ចំនួន ៤នាក់ (ស្រី)​ ខូចខាត:រថយន្ត និង កាឡេថង(កម្រិតធ្ងន់) ។
    វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង ៤នាក់ ត្រូវ​បានប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ ដេីម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។
   ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាឯកឧត្តម  វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយបានធ្វើតេស្តស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង ពិនិត្យឃើញថា(អវិជ្ជមាន​) ៕


   

LEAVE A REPLY

Please enter your comment!
Please enter your name here