ក្បួនដង្ហែព្រះអគ្គីកីឡា បានចេញដំណើរពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ឆ្ពោះទៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី​៥​ ឧសភា​នេះ

0
60



ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ជាច្រើន​ បាន​ចូលរួមក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅស្រុកជើងព្រៃ បន្ទាប់ពីឈប់ទទួលទានអាហារថ្ងៃត្រង់រួច ក្បួនដង្ហែព្រះអគ្គីជ័យកីឡា និងធ្វើដំណើរបន្តឆ្លងកាត់ស្រុកបាធាយ ខេត្តកំពង់ចាម ឆ្ពោះទៅ ពហុកីឡាដ្ឋានមរតកតេជោ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ASEAN GAME) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នា​រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here