ប្រទះឃើញសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យក​ទៅ​ដុត​បណ្តាល​ឲ្យ​សព​​​ឆេះខ្លោច ក្នុងចំការចេកមួយកន្លែង នៅ​ស្រុកតំបែរ

0
107


ត្ត្បូងឃ្មុំ ៖ កាល​ពី​វេលាម៉ោងប្រមាណ​ ៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យកមកដុត​បណ្ដាល​ឲ្យ​សពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង ស្ថិត​នៅ​ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ឃាតករអាចសម្លាប់​ជនរងគ្រោះ​នៅទីតាំងផ្សេង ហើយយក​សព​មកទំលាក់​ និងដុតនៅទីតាំងខាងលើនេះ។

បើតាមប្រភពបញ្ជាក់ថា: នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៨ព្រឹក ប្រជាពលរដ្ឋរស់នៅ ភូមិពន្លាកឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជូនដំណឹងតាមទូរស័ព្ទឱ្យដឹងថានៅក្នុងចំការចេករបស់គាត់ចម្ងាយប្រមាណ៦០ម៉ែត្រពី​ផ្លូវ​ជាតិលេខ៧៣ បានប្រទះឃើញសាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ មិនច្បាស់ភេទ​ មូលហេតុ ភ្លើងឆេះហើមស្អុយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវលើសាកសព។

តាមការសន្និដ្ឋានជំហ៊ានបឋម សាកសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ, សាកសពត្រូវភ្លើងឆេះប្រមាណ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់ដីព្រៃចំការចេកហើយដុត។

ជុំវិញករណីនេះ ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យនគរបាលជំនាញធ្វើជូនដំណឹងទៅកាន់សាច់ញាតិដែលបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ ជាពិសេសធ្វើការជាបន្ទាន់ដើម្បីស្វែងរកប្រភពព័ត៌មានឲ្យបានច្បាស់លម្អិត ក្នុងការវែកមុខស្វែងរកឃាតករ ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា​ប់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here