កាកបាទក្រហមកម្ពុជាស្រុករវៀង បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥គ្រួសារ នៅឃុំរក្សា ស្រុករវៀង

0
76


ដោយ:ធារ៉ាន់
ព្រះវិហារ ៖  នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង រួមជាមួយក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥គ្រួសារ នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

សម្ភារៈដែលបានយកមកផ្តល់ជូនចំនួន៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងស័ង្គសីសម្រាប់ប្រក់ដំបូលឡើងវិញតាមការខូចខាតជាក់ស្ដែងសរុបទាំងអស់១២០សន្លឹករួមនិងថវិកាមួយចំនួនទៀតផងដែរ។

ករណីខាងលើកើតហេតុកាលពីនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ផងនោះបានធ្វើឲផ្ទះប្រជាពលរដ្ឋចំនួន១៣គ្រួសារ ស្ថិតនៅភូមិឃុំខាងលើរងផលប៉ះពាលដោយសារខ្យល់កន្ទាក់ ក្នុងនោះប៉ះពាល់ខ្លាំង មានចំនួន០៥គ្រួសារ (តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វពាហនៈនោះឡើយ)។ 

អំណោយខាងលើនោះក៏មានការចូលរួមពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភជាថវិកានិងសម្ភារ មានរាយនាមដូចខាងក្រោម៖
១.លោក​ ហោ​ ប៊ុនហួរ​ ថវិកាចំនួន ២២០,០០០​រៀល
២.លោក ហែម ភីរិទ្ធ  ១០០,០០០រៀល
៣.រដ្ឋបាលឃុំរក្សា  ២០០,០០០រៀល
៤.លោក ធុន សុធា  ៥០,០០០រៀល
៥.លោកស្រី អុឹង សុទ្ធា  ២០,០០០រៀល និងស័ង្គសី០៣សន្លឹក
៦.លោក ចេង គុយជន  ៥០,០០០រៀល
៧.លោក បុិច ភិរុណ  ៥០,០០០រៀល និងស័ង្គសី១០សន្លឹក
៨.ប៉ុស្តិ៍នគរបាលឃុំរក្សា  ១០០,០០០រៀល
៩.លោក ញុិប ហៃជីវ  ៥០,០០០រៀល
១០.លោក រស់ សារេន ១០០,០០០រៀល
១១.លោក ចាប ផាត ១០០,០០០រៀល
១២.លោក នួន ភារម្យ ស័ង្គសី២០សន្លឹក
១៣.លោក ប៉ាង ឌឹម ២០,០០០រៀល
១៤.លោក ចឹក វី  ២០,០០០រៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here