ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងឃុំគូលែនត្បូង

0
137


ដោយ:រិទ្ធី
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លោកស្រី ហែម សុគុណពិសី អនុប្រធានក្រុម ការងារយុវជនគណបក្សខេត្ត ចុះជួយឃុំគូលែនត្បូង រួមជាមួយក្រុមការងារបានចុះសួរសុខ ទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២០គ្រួសារ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សកម្ពុជាថ្នាក់កណ្តាល និងជាពិសេសឯកឧត្តម គីម រិទ្ធី អនុប្រធានគណកម្មាធិការបក្ស ខេត្ត និងជាអភិបាលខេត្តព្រះវិហារ ដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោក ស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុដោយគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិ របស់បងប្អូន ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ទូរទស្សន៍ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព និងរក្សាអោយបាននូវអនាម័យ ហូបស្អាត ផឹកស្អាត រស់ នៅស្អាត ។

សម្ភារៈដែលបានផ្តល់ជូននាឱកាសនោះរួមមានក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល ព្រមទាំងបាន ឧបត្ថម្ភដល់ស្នាក់ការបក្សឃុំចំនួន៣០០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ហែម សុគុណពិសី រួមជាមួយក្រុមការងារ ក៏បាននាំ យក នូវសម្ភារៈមួយចំនួន និងថវិកា ២០ម៉ឺនរៀល ទៅចូលរួមបុណ្យសព និងរំលែកទុក្ខ ដល់បង ប្អូនប្រជាពលរដ្ឋ ដែលកូនទើបតែទទួលមរណៈភាពនៅថ្ងៃនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here