អំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលជួបការខ្វះខាតចំនួន ១៣០ គ្រួសារ នៅ ឃុំ បុស មន ស្រុករំដួល

0
63


ដោយ:ថត ភារៈ
ស្វាយរៀង ៖ នារសៀលថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៣ នេះ លោក នៃ ស អភិបាលរងស្រុក តំណាងលោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល បានអញ្ជើញជាអធិបតី និងជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់ ព្រះគ្រូរតនមុនី ហ៊ុត សានី ព្រះធម្មធរ អនុគណស្រុករំដួល និងជាចៅអធិការវត្ត បុស មន ដែលស្ថិតនៅភូមិ បុស មនលើ ឃុំ បុស មន រំដួល ខេត្តស្វាយរៀង ។

អំណោយចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ និងទីទ័លក្រ សរុបចំនួន ១៣០ គ្រួសារ។ ឆ្លៀតក្នុងឱកាសចែកអំណោយមនុស្សធម៌ ព្រះគ្រូរតនមុនី ហ៊ុត សានី ក៏មានសង្ឃដីការ កាន់ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយ ព្រះគ្រូក៏បានបញ្ជាក់ថា អំណោយមនុស្សធម៌នេះ គឺជាសុធាជ្រះថ្លា របស់បងប្អូនប្រជាពលរដ្ឋដែលមកធ្វើបុណ្យនៅវត្តបុស មន យើងនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមកទទួលដំណោយនេះសុំឱ្យបានសេចក្តីសុខសេចក្តីចម្រើននិងជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាឡើយ។

បន្ទាប់លោក នៃ ស អភិបាលរងស្រុករំដួល តំណាងលោកហែម សុីណា អភិបាលស្រុក ក៏មានប្រសាសន៍ជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ សែន សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក នៃ ស បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែប្រសើ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ទោះបីជានៅក្នុងប្រទេសកម្ពុជាជំងឺនេះមានការធូរស្រាលក៏ដោយ ក៏ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។ អំណោយមនុស្សធម៌ របស់ព្រះគ្រូរតនមុនី ហ៊ុត សានី និងជាចៅអធិការវត្តបុស មន ដែលបានចែកជូនក្នុង ១ គ្រួសារទទួលបាន ៖ មានកន្ទេលបត់១ ឃីត ១កញ្ចប់ (មុង ភួយ ខ្នើយ១ និងថវិកា ១មុឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here