ស្ត្រីបុគ្គលិកបម្រើការងារនៅកាស៊ីណូ DYNASTY ក្នុងក្រុងបាវិត ត្រូវបានឃាតកសម្លាប់ដោយកាត់ក្បាលចេញពីខ្លួន

0
118


ដោយ:ថត ភារៈ
(ខេត្តស្វាយរៀង): ឃាតកម្មដ៏សាហាវព្រៃផ្សៃ! ស្ត្រីម្នាក់ជាបុគ្គលបម្រើការងារនៅកាស៊ីណូ DYNASTY ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានជនដៃដល់សម្លាប់ដោយកាត់ក្បាលចេញពីខ្លួន។

ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ថ្ថិតចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ឃាត់កយកមកផ្តន្ទាទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here