អភិបាលខេត្តកំពង់ចាម​ ប្រេី​យុទ្ធ​វិធី​ឈ្នះ​ ឈ្នះ​ បេីក​ផ្លូវ​ទឹក​ជូន​ពលរដ្ឋ​ផ្នែក​ខាង​ក្រោម​ប្រេីប្រាស់​ និង​សាងសង់​ស្ពាន​បេតុង​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ពាម​ប្រធ្នោះ​

0
104


កំពង់ចាម​:​ បន្ទាប់​ពី​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ ផ្នែក​ខាង​ក្រោម​ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​ពាម​ប្រធ្នោះ​ ស្រុក​កោះសូទិន​ ដែល​បាន​រួម​គ្នា​ជាមួយ​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ពាម​ប្រធ្នោះ​ ដាក់​លូូ​ និង​ចាក់​ដី​ធ្វេី​ផ្លូវ​កាត់​ទន្លេ​តូច​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ផ្នែក​ខាង​ក្រោម​បាន​អះអាងថា​ ពួក​គាត់​ខ្វះទឹក​ប្រើប្រាស់​ ដើម្បី​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ​ នាព្រឹកថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អនុវត្ត​យុទ្ធ​វិធី​ឈ្នះ​ ឈ្នះ​ គឺសម្រេចកាយដីទំនប់កាត់ទន្លេតូចចេញ​ ដេី​ម្បីបេីកលំហូរទឹកជូនប្រជាពលរដ្ឋផ្នែកខាងក្រោម​បាន​ប្រេីប្រាស់​ ដោយរក្សាស្ថានភាពទន្លេតូចដូចដេីម​ និងសាងសង់ស្ពានបេតុងជំនួសវិញ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ​។

ប្រជាពលរដ្ឋ​​ក្នុង​ឃុំ​ពាម​ប្រធ្នោះ​ បាន​ទះដៃ​ ស្រែក​ហ៊ោ​ សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ ខណៈ​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ប្រកាស​ថា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បាន​ផ្តល់​ជូន​ស្ពាន​បេតុង​មួយ​កន្លែង​ឆ្លងកាត់​ទន្លេ​តូច​នេះ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ជា​ចំណង​ដៃ​ជូន​បងប្អូន​អ្នក​ស្រុក​កោះសូទិន​នោះ​ ព្រម​ជាមួយ​គ្នា​នោះ​លោក​យាយ​ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ បានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។​

លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​កោះសូទិន​ បានឱ្យដឹងថា​ បេីតាម​ការ​​សិក្សា​របស់​មន្ត្រី​បច្ចេកទេស​ គឺ​ក្នុង​ស្រុក​កោះសូទិន​ទាំង​មូល​ មាន​គម្រោង​សាងសង់​ស្ពាន​បេតុង​ចំនួន​ ៤កន្លែង​បន្ថែម​ទៀត​ នាពេល​ខាង​មុខ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ចាំបាច់​ យើង​ត្រូវ​ប្រេីប្រាស់​គម្រោង​ឆ្នាំ​២០២៣នេះ​ សម្រាប់​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ឆ្លង​កាត់​ទន្លេ​តូច​ ត្រង់​ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែល​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅខេត្តត្បូងឃ្មុំ ឬ​តំបន់​ផ្សេងៗ​ទៀត​ ។

បេីតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា​ គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៣​នេះ​ ដែលអាច​នឹង​ចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារ​ឱ្យ​រួចរាល់​ជាស្ថាពរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here