អភិបាលខេត្តកំពង់ចាម​ ព្រមាន​ថា​ នឹង​មិន​លេីកលែង​ជា​ដាច់ខាត​ ចំពោះ​ជន​ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ តាម​រយៈ​ការ​ផ្តល់​ប័ណ្ណ​ ប​ ស​ ស​ ​ជូន​ពលរដ្ឋ​ដោយ​មិន​ទៀងត្រង់

0
80


ដោយលោក.ប៉ៃ លិន
កំពង់ចាម​ ៖​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ព្រមាន​ថា​ នឹង​មិន​លេីកលែង​ជា​ដាច់ខាត​ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្តិ​ នូវ​អំពើ​ពុក​រលួយ​ តាម​រយៈ​ការ​ផ្តល់​ប័ណ្ណ​ ប​ ស​ ស​ ជូន​ប្រជាពលរដ្ឋ​ ដោយ​មាន​ចិត្ត​លម្អៀង​ទុច្ចរិត​និយម​បក្សពួក​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៤៧​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣​ ។

បន្ទាប់​ពី​មាន​លេីក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​ប័ណ្ណ​ ប​ ស​ ស​ មិន​ប្រក្រតី​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នើ​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ក៏ដូចជា​មន្រ្តី​ពាក់ព័ន្ធ​ ឱ្យ​ជួយ​វែកមុខ​ជន​ទាំងឡាយ​ណា​ ដែល​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ តាម​រយៈ​ការ​ផ្ដល់​ ប័ណ្ណ​​របបសន្តិសុខសង្គម​ ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ព្រោះ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ពិតជាបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្បែរបន្ទាត់ក្រីក្រ​ ហើយ​បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈកម្មវិធីជំនួយសង្គមចំនួន ២បន្ថែមទៀត​គឺ​ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ​ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់​នាពេលកន្លងមក​ផងដែរ​ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាស ទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៤។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម​ ឆ្នាំ២០២៤​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here