ប្រទះឃើញសាកសពបុរសចំណាស់, សង្ស័យវង្វេងព្រៃដាច់អាហារក្នុងខេត្តមណ្ឌលគីរី

0
88

ដោយ:វ៉ាន់ ភារុំ
សាកសពបុរសចំណាស់ម្នាក់នៅខេត្តមណ្ឌលគិរី ដែលគេប្រទះឃើញដេកស្លាប់ លើទីទួល ក្នុងតំបន់ព្រៃជ្រៅមួយកន្លែងក្នុងខេត្តមណ្ឌលគីរី។ សមត្ថកិច្ចបានសន្និដ្ឋានថាបុរសដែលស្លាប់ នោះ គឺដោយសារការវង្វេងក្នុងព្រៃ ដាច់បាយនិងដាច់ទឹកគ្មានអ្នកជួយសង្គ្រោះ។ អធិការនគរ បាលស្រុកអូររាំង លោកវ៉ាន ដានីន បានប្រាប់ឱ្យ អប្សរាណិតដឹង នៅថ្ងៃទី០៥មេសានេះថា ការរកឃើញសាកសពនេះ គឺដឹងតាមរយៈពលរដ្ឋជាតិព្នងដែលបានធ្វើដំណើរចូលក្នុងព្រៃ ជ្រៅហើយប្រទះឃើញសាកសពនេះនៅចំនុចវាលក្របីស្រែខ្លុង ក្នុងភូមិពូហ្យាម ឃុំសែន មនោរម្យ នៃស្រុកអូររាំង។

លោកអធិការបញ្ជាក់ថាពេលចុះទៅដល់កន្លែងកើតហេតុ គេឃើញសាកសពនោះស្ថិតក្នុង សភាពស្គមរីងរៃ ដេកស្លាប់ក្រោមដើមស្រឡៅ។ សាកសពគ្មានអាវ ខោពណ៌ប្រផេះជើងវែង បានដោះចេញយកមកកើយនិងមានក្រមាដណ្តប់ត្រឹមចង្កេះចុះក្រោម។ ក្បែរសាកសពមាន ពិលមួយ, ដបទឹកសុទ្ធគ្មានទឹកនៅចុងជើង និងពុំមានអ្វើប្លែកឬមានស្នាមអ្វីគួរកត់សម្គាល់ ឡើយ។ បើយោងតាមការបំភ្លឺរបស់បុរស២នាក់ដែលបានជិះម៉ូតូឌុបគ្នាពីស្រែខ្លុងទៅស្រែ អំពូមកាលពីថ្ងៃទី៣០មីនាឆ្នាំ២០២៣ បានបញ្ជាក់ថាពួកគេបានជួបបុរសវ័យចំណាស់នេះ និង ពួកគេថែមទាំងបានសួរថា «ពូទៅណា?» បុរសចំណាស់នោះឆ្លើយថាទៅមុខ។ លុះនៅថ្ងៃទី ៤មេសា វេលារសៀលម៉ោង២និង២០នាទី ពេលបានវិលត្រឡប់មកវិញ ស្រាប់តែប្រទះឃើញ សាកសពបុរសចំណាស់នេះនៅតាមផ្លូវ និងបានរាយការណ៍ជួនសមត្ថកិច្ច។

មន្ត្រីជំនាញបាន ធ្វើកោសល្យវិច័យ និងសន្និដ្ឋានថាបុរសនោះស្លាប់ដោយសារវង្វេងព្រៃ អត់បាយ អត់ទឹក ច្រើនថ្ងៃនិងមិនមានមនុស្សជួយសង្គ្រោះ។ សាកសពត្រូវបានសមត្ថកិច្ចសម្រេចជីកដីបញ្ចុះ ដោយសារតែមិនមានការស្គាល់អត្តសញ្ញាណនិងក្រុមគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here