អភិបាលខេត្តកំពង់ចាម​ ចូលរួម​ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន​ ជូន​ពលរដ្ឋខ្មែរ-ឥស្លាម ជាង៥៥០គ្រួសារ​ ​នៅ​ស្រុកកោះសូទិន​

0
79


ដដោយ:លឹម​សិលា​
កំពង់ចាម​៖​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និងជាអនុប្រធានសមាគមសម្ពន្ធយុវជនមុស្លីមកម្ពុជា​ នារសៀលថ្ងៃទី​២​ ខែមេសា​ ឆ្នាំ​២០២៣​ នេះ​ បាន​អញ្ជើញ​ចូលរួម​ចែក​កញ្ចប់​អាហារ​ស្រាយបួស​រ៉ាម៉ាឌន​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរ​ឥស្លាម​ ចំនួន​៥៥០គ្រួសារ​ មក​ពី​ភូមិ​ទី​១៣​ ​និង​ភូមិ​ទី​៥​ នៃឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ សុខសន្តិភាព​ពិត​ជា​​បាន​មក​ដោយ​ការ​លំបាក​ណាស់​ ហើយ​ការ​ការពារ​សុខសន្តិភាព​កាន់តែ​មាន​ការ​​​លំបាក​ទៅ​ទៀត​ បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព​ សុខ​ដុម​រម្យ​នីយ​កម្ម​ ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និង​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​​​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ ដែលបាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ពី​សំណាក់​​​សម្តេច​ តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដូច្នេះ​សូមឲ្យ​ ពុកម៉ែ​បងប្អូន​ចូលរួម​ចំណែក​ថែរក្សា​សុខសន្តិភាព​នេះ​ ​ឲ្យ​បាន​គង់វង្ស​ ដេីម្បី​បន្តការអភិវឌ្ឍន៍ឲ្យ​កាន់តែមានការរីកចម្រើន​បន្ត​ទៅ​ទៀត​ ។​

ជាមួយគ្នា​នោះ​ ឯកឧត្តម រ៉ូហ្វី អូស្មាន បានពាំនាំការសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានបន្តលើកឡើង ពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុំអោយបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល​ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ ការ​ចែក​ជូន​កញ្ចប់អាហារស្រាយបួសសំរាប់ប្រជាពលរដ្ឋ ចំនួន ៥៥០គ្រួសារនេះ​ គឺ​មាន​ឯកសណ្ឋានថ្វាយបង្គំ​ ចំនួន២០០ឯកសណ្ឋានសំរាប់យុវជន ស.ស.យ.ក និង សម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរឥស្លាម​ ចំនួន៣០រូប គម្រោង​នេះ​ក្រោមកិច្ចសប្រតិបត្តិកា​ជា​មួយ សប្បុរសជនពី ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសព្រុយណេរ និងអូស្ត្រាលី សមាគមអាល់រ៉ហ៊ីមមូស្លីមកម្ពុជា ដែល​បាន​ចំណាយថវិកាសរុប ចំនួន ៤៦,០៥០,០០០ រៀល ស្មើរនឹង ១១,៣៧០ដុល្លា សហរដ្ឋអាមេរិក​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here