រថយន្ដសាំយ៉ុងឈ្មោះពេជ្រ រថយន្ដធុនត្រាចែស្រី និងឈ្នោះឆាន បានដៃក្នុងការដឹកឈើប្រភេទកែច្នៃលំៗ ដោយសមត្ថកិច្ចជំនាញមិនហ៊ានបង្ក្រាប់ បានត្រឹមតែយកលុយ យកលេះថាថ្នាក់លើមិនឲបង្ក្រាប

0
134


ដោយ:ធី ធារ៉ាន់
ព្រះវិហារ ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ រថយន្ដសាំយ៉ុង និងរថយន្តធុនត្រា ជាច្រើនគ្រឿង បានដឹកឈើប្រណិតប្រភេទកែច្នៃលំៗ ដឹកជញ្ជូនចេញពី ស្រុកជាំក្សាន្ដ និងស្រុកឆែប ឆ្លងកាត់ក្រុងព្រះវិហារ តាមដងផ្លូវជាតិលេខ៦២ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅតាបណ្ដាលខេត្តនានាជាពិសេស ដឹកចូលដេប៉ូលក់គ្រឿងសង្ហារឹមក្នុងរាជធានីភ្នំពេញដើម្បីទទួលចែកចាយបន្ត ធ្វើជា(អាជីវកម្មស្របច្បាប់)។


ដូចជានៅរសៀលនេះដែរ រថយន្ដធុនត្រាចំនួន៧គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងសង្ហារឹមកែច្នៃគ្មានច្បាប់អនុញាតិឆ្លងកាត់តាមផ្លូវជាតិលេខ៦២ បានយ៉ាងរលូនដោយសមត្ថកិច្ចមិនសូវចាប់អារម្មណ៍នោះទេគឺគ្រាន់តែអង្គុយរាប់ក្បាលឡានយកលុយតែប៉ុណ្ណោះ ដោយយកលេះថា ថ្នាក់លើមិនអនុញាតិឲបង្ក្រាប់នោះទេពាក់ព័ន្ធនិងសិប្បកម្មនោះ។


ក្នុងរថយន្ដជាច្រើនគ្រឿងនោះដែលគេបានស្គាល់រថយន្ដចំនួន៣គ្រឿងគឺរថយន្ដសាំយ៉ុងពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-3870 បើកបរដោយឈ្មោះ ពេជ្រ ដឹកគ្រឿងសង្ហារឹម និងលេចលឺថាបង្កប់ឈើប្រណិតថែមទៀតផង ។ ហើយកន្លងមកថ្មីៗនេះសមត្ថកិច្ចនគរបាលប្រចាំច្រកជីឪក កំពង់ធំ បានដាក់ការបង្ក្រាប ជាច្រើនលើកច្រើនសារតែពិបាកក្នុងការបង្ក្រាបរថយន្ដខាងលើនេះណាស់ រហូតដល់បាញ់ទឹកដាក់ប៉ារះទើបឃាត់បាន។ តែការឃាត់សួរនាំនោះបានតែមួយចំអិនកំពិសតែប៉ុណ្ណោះ ត្រូវបានដោះលែងវិញហើយ (ប្រហែលគាត់មានខ្សែរធំហើយទើបបង្ក្រាបមិនបាន)។

រថយន្ដធុនត្រាចំនួន២គ្រឿងទៀត
១.រថន្ដធន់ត្រាតូច ពណ៌ស មានស្លាកលេខភ្នំពេញ 2Q-8135ដែលគេបានស្គាល់ម្ចាស់ឈ្នោះ ចែស្រី និងប្ដីឈ្នោះ នី ជាថៅកែដុះស្លែក្នុងការដឹកជញ្ជូនឈើប្រណិតរហូតពេលបច្ចុប្បន្ននេះបានបន្តដឹកឈើកែច្នៃ ប្រភេទទ្វារលំៗនិងមានលាយឈើសន្លឹកថែមទៀតផង។


២.រថយន្ដធុនត្រា ពណ៌មាស ស្លាកលេខភ្នំពេញ2B-C8791ដឹកគ្រឿងសង្ហារឹមកែច្នៃគ្មានច្បាប់គ្មានច្បាប់អនុញាតិ ដឹកចេញពីស្រុកជាំក្សាន្ដ ឆ្លងកាត់ផ្លូវជាតិលេខ៦២ បានយ៉ាងរលូន។ តាមប្រភពមកថា អ្នកបើកបរខាងលើមានឈ្មោះ ឆាន ជាមន្ត្រីយោធាថែមទៀតផង។ ដោយបុគ្គល់រូបនេះបានធ្វើអាជីវកម្មលើមុខរបរនេះយិនសិនមកហើយ ហើយសមត្ថកិច្ច ថ្នាក់ណាក៏បុគ្គលរូបនេះស្គាល់ដែល ហើយក៏មិនដែលមានសមត្ថកិច្ចណាឃាត់សួរនាំនោះទេ។


ប្រជាពលរដ្ឋដាក់សំនួរសួរថា ហេតុអ្វីបានជាថ្នាក់លើមិនឲបង្ក្រាបសិប្បកម្មកែច្នៃឥតច្បាប់? បើសិប្បកម្មទាំងនោះគ្មានច្បាប់អនុញាតិផងនោះ ឬមួយការបង្ក្រាប់សិប្បកម្មទាំងនោះខ្លាច់សល់ឈើមែនទេ? បើសិប្បកម្មទាំងនោះយកសុទ្ធតែឈើប្រណិតយកមកធ្វើ ហើយឈើទាំងនោះត្រូវបានលួចដឹកជញ្ជូនយកមកពីក្នុងព្រៃយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមទាំងនេះ។ បើគ្មានការដឹកជញ្ជូន គ្នានការធ្វើសិប្បកម្មកែច្នៃឈើ ក៏គ្មានអ្នកចូលទៅលួចកាប់ឈើក្នុងព្រៃហាមឃាតទាំងនោះដែរ។

សូមបញ្ជាក់ថាជារាងរាល់ថ្ងៃរថយន្ដយន្ដដឹកឈើ និងដឹកសិប្បកម្មឈើកែច្នៃមិនក្រោមពី៣០រថយន្ដនោះទេ។ ហើយសមត្ថកិច្ចក៏មិនក្រោមពី២០កន្លែងនោះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here