បុរសម្នាក់ដែលជាតាកុងឡាន រួមជាមួយស្រ្តីម្នាក់ ដែលជាអ្នករួមដំណើរបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុដោយអ្នកបើកបរក្នុងល្បើនលឿន និងខ្វះការប្រុងប្រយ័ត្នម៉្យាងផ្លូវកោង

0
87


មណ្ឌលគិរី ៖ នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ នាវេលាម៉ោង១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៧៦Aនៅត្រង់ ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ករណីគ្រោះថ្នាក់ចរាចរណ៍មូលហេតុដោយសារអ្នកបើកបររថយន្តដែលជាជនរងគ្រោះបើកបររថយន្តក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នម៉្យាងទៀតផ្លូវកោងផងទើបបណ្តាលអោយរេចង្កូតរថយន្តក្រឡាប់ដោយខ្លួនឯង ហើយស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។

រថយន្តម៉ាក(V1)សន្តោងរឺម៉កក្បាលពណ៌ឈាមជ្រូក រឺម៉កពណ៌ស ពាក់ស្លាកលេខក្បាលខាងមុខភ្នំពេញ 3B.9826 រឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ 4A2634 (រថយន្តដឹកជី(អាចម៌គោ)។
ជនរងគ្រោះដែលជាអ្នកបេីកបររថយន្តមានឈ្មោះ សយ ជុំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខជាអ្នកបើកបរមាន ទីកន្លែងកំណេីត ភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាមទីលំនៅបច្ចុប្បន្ននៅភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន(ស្លាប់)បាត់បង់ជីវិត នៅកន្លែងកេីតហេតុរួម និងស្រ្តីម្នាក់ទៀត ដែលជាអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណនៅឡើយបាន(ស្លាប់) បាត់បង់ជីវិតនៅនិងកន្លែងកេីតហេតុ។

តាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកពេជ្រាដា បានបញ្ជក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនម៉្យាងផ្លូវកោងនិងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយរេចង្កូតរថយន្តក្រឡាប់រថយន្តដោយខ្លួនឯងតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកពេជ្រាដា បានធ្វេីកំណត់ហេតុរងចាំសាច់ញាតិមកទទូល និងប្រគល់សពដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត រីឯរថយន្តត្រូវខូចខាតទាំងស្រុងនៅកន្លែងកើតហេតុ៕

ដោយ វ៉ាន់ ភារុំ

LEAVE A REPLY

Please enter your comment!
Please enter your name here