ពិធីប្រកាសចូលកាន់មុខតំណែងនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យសាលាស្រុករំដួល

0
102


ដោយ:ថត ភារៈ ស្វាយរៀ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ​ លោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហែម សុី ណា អភិបាលនៃគណៈអភិបាលស្រុករំដួល បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ​ និងសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលសាលាស្រុករំដួល

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក កងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យនានាជុំវិញស្រុក លោក លោកស្រីមេឃុំ ទាំងដប់ឃុំ និងស្មៀនឃុំផងដែរ។

មានប្រសាសន៍ទៅកាន់ពិធីនេះលោក ហែម សុី ណា បានធ្វើការផ្តាំផ្ញើដល់មន្រ្តីរាជការទើបទទួលបានការតែងតាំងមុខតំណែងថ្មី និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាស្រុករំដួល នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ។

១• ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន ដោយមិនត្រូវមើលបំណាំគ្នា ត្រូវរួបរួម ធ្វើការងារ សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឲ្យបានល្អ ។

២• ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្រប តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់ ។

៣• ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវឥរិយាបទទាំងបួនរបស់មន្ត្រីរាជការ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ ។

៤• ត្រូវគោរពឋានានុក្រមការងារ គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ជាពិសេសគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ/ប្រធានអង្គភាព ដោយមិនត្រូវប្រកាន់ការងារថាមិនសក្តិសម ឬមិនមែនជាតួនាទីរបស់ខ្លួននោះឡើយ ។

៥• ត្រូវគោរពម៉ោងពេលចូលបម្រើការងារឲ្យបានទៀងទាត់ ១សប្ដាហ៍ ៥ថ្ងៃ ក្នុង ១ថ្ងៃ ៨ម៉ោង(ពេលព្រឹកពីម៉ោង ៧:០០–១១:៣០នាទី ពេលរសៀល ពីម៉ោង ១៤:០០–១៧:៣០នាទី)។

៦• ក្នុងនាមជាមន្ត្រីរាជការ៖ មិនត្រូវពិសាគ្រឿងស្រវឹងក្នុងម៉ោងការងារ មិនត្រូវធ្វើ សកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសខ្លួនឯង និងអង្គភាព មិនត្រូវប្រើម៉ោងពេល និងទ្រព្យសម្បត្តិរដ្ឋឥទ្ធិពល ឋានៈ តួនាទី និង មុខតំណែង ដើម្បីស្វែងរកលាភសក្ការៈ ឬទាញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។

៧• មន្ត្រីរាជការរបស់យើង ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែម បន្តស្វែងយល់សិក្សារៀនសូត្រពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពឆ្លើយតប ទៅនឹងទំហំការងារដែលចេះតែវិវត្តន៍ទៅមុខ ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នាពេលបច្ចុប្បន្ន ។

៨• ប្រធានការិយាល័យត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងវត្តមានមន្ត្រីរាជការឲ្យបានច្បាស់លាស់ ដោយត្រូវមានបញ្ជីចុះវត្តមានជាប្រចាំថ្ងៃ រាល់ការឈប់សម្រាកត្រូវស្នើសុំការអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវតាមគោលការណ៍ និងការកំណត់ មិនត្រូវដើរចោលកន្លែងការងារដោយគ្មានមូលហេតុព្រមទាំងត្រូវមានការបែងចែកនូវលក្ខខណ្ឌការងារជូនមន្រ្តីឲ្យបានគ្រប់ៗគ្នា ។

៩• នាយករដ្ឋបាលសាលាស្រុក ត្រូវបែងចែកតួនាទីភារកិច្ចនៅក្នុងគណៈនាយករដ្ឋបាល(នាយក នាយករង) ឲ្យបានច្បាស់លាស់ ដើម្បីបំពេញតួនាទីជាជំនួយការដ៏ល្អ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារដល់ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ។

១០• ជាចុងបញ្ចប់ លោក ហែម សុីណា អភិបាលស្រុករំដួល ក៏សូមផ្ដាំផ្ញើដល់មន្ត្រីរាជការយើងទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here