អភិបាលខេត្តកំពង់ចាម​ ទទួល​អំណោយ​រថយន្តសង្គ្រោះ ពី​សប្បុរសជន​ ខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ​ ​ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន

0
62


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សប្បុរសជន​មកពី​ខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ​ ដែល​បាន​ឧបត្ថម្ភរថយន្តសង្គ្រោះ​ ចំនួន​៣គ្រឿង​ ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ក្នុង​គ្រា​អាសន្ន​ ។

គួរ​បញ្ជាក់​ថា​ រថយន្ត​សង្គ្រោះ​ ចំនួន​ ​៣គ្រឿង​ ដែល​បាន​ទទួល​ពី​សប្បុរសជន​មកពី​សាធារណរដ្ឋកូរ៉េ​ រួម​មាន​ រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ២គ្រឿង​ សម្រាប់​ជូន​បន្ត​ទៅ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ចំនួន ១គ្រឿង សម្រាប់​ជូន​បន្ត​ទៅ​ឱ្យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រីសន្ធរ​ ដេីម្បី​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ ។

ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ រថយន្ត​សង្គ្រោះ​មក​ពី​សាធារណរដ្ឋកូរ៉េ​ នារសៀលថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​គោរពជូនពរចំពោះទីស្នាក់ការ​ អគ្គីភ័យ​ខេត្ត Gyeonggi​ មូលនិធិសុខុមាលភាពសង្គម​ Go&D០ និង​លោក An Joong Hyun ព្រមទាំងសហការី​ ឱ្យ​ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here